Wednesday, April 20, 2016

អ្នក​ធ្លាប់​ដាច់​អ៊ីន​ធើណេត​លើ Chrome ប្រហែល​ជា​បាន​លេង​ហ្គេម​ដាយណូស័រ​នេះ! ហើយ​អ្នក​ក៏​អាច​លេង​លើ​ស្មាត​ហ្វូន​បាន​ដែរ​នា​ពេល​នេះ!

ហ្គេមនេះពិតជាពេញនិយម សម្រាប់​អ្នក​ប្រើ​ប្រាស់ Chrome មួយ​ចំនួន ដែល​តែង​តែង​ដាច់​អ៊ីនធើណេត​នៅ​ពេល​ដែល​កំពុង​ប្រើប្រាស់ ហើយ​ក៏​លោត​ចេញ​ហ្គេម​ដាយណូស័រ​នេះ​ឡើង ដើម្បីកំដរភាពអផ្សុក​របស់​អ្នកប្រើប្រាស់នៅពេលដាច់អ៊ីនធើណេត ហើយពេលនេះ អ្នកក៏អាចលេងហ្គេមនេះបានដែរ នៅលើ iPhone ។
cover
ហ្គេមនេះមានឈ្មោះថា Steve – The Jumping Dinosaur Widget Game ដែលអ្នកលេង និងបញ្ជា​វា​បាន​យ៉ាង​ងាយដោយគ្រាន់តែចុចលើអេក្រង់មួយៗ ដើម្បីបញ្ជា​ឲ្យ​ដាយណូស័រនោះ​លោត​រំលង​ដើម​ដំបង​យក្ស​ទាំង​នោះ ហើយកាន់តែរត់បានឆ្ងាយ វានឹងរត់លឿនទៅៗ ដូចនេះអ្នកត្រូវប្រុងប្រយ័ត្នជាងមុន តែ​លេង​​បាន​ទាល់​តែ​ដា​ក់​នៅ​លើ​របាជូនដំណឹងសិន។
***ចុចត្រង់នេះ ដើម្បីទាញយកសម្រាប់ iOS
***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។
1 gif
របៀបដាក់ហ្គេមនេះលេងលើរបាជូនដំណឹងបាន ដោយធ្វើតាមការណែនាំនេះ ចុចត្រង់នេះ អ្នកអាន​តាម​ការ​ណែនាំនេះរួច ធ្វើតាមពេលនោះ អ្នកនឹងចេះពីរបៀបដាក់ Widget ផ្សេងៗទៀតផង ហើយសូម​អាន​តាម​ការណែនាំនេះឲ្យបានច្បាស់លាស់ រួច​បើអ្នកនៅមានចម្ងល់ អាចសួរបន្ថែមបាននៅខាងក្រោមនេះ។

No comments:

Post a Comment